Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងនាយ-នាយរង ពលអាវុធហត្ថ បានចូលរួមជួយឧបត្ថម្ភ ដល់នាយអាវុធហត្ថដែលកំពុងជួបប្រទះជម្ងឺប្រចាំកាយធ្ងន់ធ្ងរ
ព្រះសីហនុៈ ដោយគោរពតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលស្ថិតនៅក្នុងអង្គភាពរបស់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាប្រពៃណី ក៍ដូចជាការចូលរួម ចែករំលែក របស់នាយ-នាយរង និងពលអាវុធហត្ថ ក្នុងពេលជួបការលំបាកលើផ្នែកជីវភាព មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ តែងចេះជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
ជាក់ស្តែងថ្ងៃនេះ ដោយទទួលបាន បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងារ ខេត្តចុះជួយឧបត្ថម្ភ ដល់លោក វរសេនីយ៍ត្រី ពុធ សារិន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដែលមានជម្ងឺធ្ងន់ធ្ងរ (ឡើងឈាម) កំពុងសម្រាកព្យាបាល នៅមន្ទីរជោរៃ រាជធានីភ្នំពេញ។
សរុបថវិកាដែលបានមកពី ឯកឧត្តម មេបញ្ជាការ និងនាយ-នាយរង និងពលអាវុធហត្ថ ចំនួន ៤.៦៤០.០០០រៀល និង៦៩៥ដុល្លា ។




