នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញកាន់បិណ្ឌវេនទី ១៤​ នូវវត្តចំនួន​ ១៦​ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង ៖ ព្រឹកចន្ទ ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០១៨ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី​ ១៤នូវវត្តចំនួន​ ១៦​ ស្ថិតនៅក្នុងស្រុករមាសហែក​ ខេត្តស្វាយរៀង​ រួមមាន៖
១​ វត្តក្រសាំង​ ស្ថិតនៅឃុំក្រសាំង
២ វត្តប្រាសាទ​ ស្ថិតនៅ ឃុំសំប៊ួ
៣ វត្តព្រៃស្វាយ ស្ថិតនៅឃុំសម្បត្តិមានជ័យ
៤ វត្ត ជ្រៃធំ ស្ថិតនៅឃុំ ជ្រៃធំ
៥ វត្ត ម្រាម ថ្មី
៦ វត្តម្រាមចាស់ ស្ថិតនៅឃុំម្រាម
៧ វត្តចន្រ្តី ស្ថិតនៅឃុំចន្ត្រី
៨ វត្តស្វាយទន្ទឹម ស្ថិតនៅឃុំត្រពាំងស្តៅ
៩ វត្តត្រពាំងព្រីង ស្ថិតនៅឃុំអង្គប្រស្រែ
១០ វត្តដូង ស្ថិតនៅឃុំដូង
១១​ វត្តអណ្តូងពោធិ ស្ថិតឃុំអណ្តូងពោធិ
១២ វត្តកំពង់ត្រាច ស្ថិតនៅឃុំកំពង់ត្រាច
១៣វត្ត អំពឹល ស្ថិតនៅឃុំអំពឹល
១៤​ វត្តគគីរ ស្ថិតនៅឃុំគគីរ
១៥ វត្តត្រពាំងបន្ទាយថ្មី ស្ថិតនៅឃុំត្រស់
​ ១៦​ វត្តអណ្តូងត្របែក​ ស្ថិតនៅឃុំអណ្តូងត្របែក
ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
ក្នុងមួយវត្តៗ លោកនាយឧត្តមសេនីយ៍​ បាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមាន​ អង្ករ​៥០​ គីឡូក្រាម មីយើង១កេសធំ ទឹកក្រូច​ ៥កេស​ ទឹកបរិសុទ្ធ៥កេស​ ប៊ីចេង៥គីឡូក្រាម ស្ករស​ ៥គីឡូក្រាម​ ទឹកត្រី​ ៥យូ ទឹកស៊ីអីវ៥យូ តែ៥កញ្ចប់ នុំធុង១ធុង​ ទៀន១គីឡូក្រាម ធូប១ដុំធំ និងថវិការចំនួន​ ១លាន​ ៥​ សែន រៀល។

អត្ថបទដែលជាប់ទាក់ទង