ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀន ទៅប្រគល់ជូនក្រុមគ្រួសារសព

បាត់ដំបងៈ រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៤,២២០,០០០ រៀល ទៅជូនក្រុមគ្រួសារសព លោកព្រិន្ទបាលឯក សំ សុវណ្ណារិទ្ធ សមាជិក មូលដ្ឋានកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខ និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានគូសបញ្ជាក់ជូនគ្រួសារសពថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ ដែលមាន លោក នាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ បានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ នេះឡើង ដើម្បីជួយដោះស្រាយទុក្ខលំបាក ដល់ក្រុមគ្រួសារ បងប្អូនកងរាជអាវុធហត្ថ នៅពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។

អត្ថបទដែលជាប់ទាក់ទង