តំណាង លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកបច្ច័យ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព

បន្ទាយមានជ័យ៖ ថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ ជា ដា នាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ព្រមទាំងសហការី បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យសពឈ្មោះ វឿត ម៉ាឡៃ ភេទស្រី អាយុ ២៦ឆ្នាំ ស្ថិតនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។ អំណោយទាំងនោះរួមមាន៖ អង្ករ ០២ការ៉ុង ទម្ងន់ ១០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកត្រី ០២យួរ, ទឹកបរិសុទ្ធ ២០យួរ, មី ០២កេស និងថវិកាចំនួន ១,០០០,០០០រៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង