ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យគណៈប្រតិភូ សាកលវិទ្យាល័យ ការពារជាតិឥណ្ឌូនេសីុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលដឹកនាំដោយ លោកLt.Gen.Dr.IWayan(សាកលវិទ្យាធិការ)ចំនួន៧៩នាក់។
លោកLt.Gen.Dr.IWayanបានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអនុញ្ញាតឲ្យក្រុមប្រតិភូ និងរូបលោកបានជូបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្លាស់ប្តូរព័ត៌មានសន្តិសុខជំរុញសហប្រតិបត្តិការកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេសីុ។
លោកLt.Gen.Dr.IWayanបានបន្ថែមទៀតថា៖ក្នុងរយៈពេល នៃការទស្សនៈកិច្ចនិងបេសសកម្មនៅកម្ពុជា លោកស្នើសុំឲ្យមានកិច្ចសហការល្អពីកម្លាំងកងរាជអាវុធហត្ថ ហើយលោកក៏បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ចដ៏ត្រចះត្រចង់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយបានល្អ ជូនជាតិមាតុភូមិទទួលបាននូវការគាំទ្រ និងមានជំនឿពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ ឥណ្ឌូនេសីុ ទាំងអស់ព្រមទាំងលោកLt.Gen.Dr.IWayanនិងជូនពរឲ្យការស្នាក់នៅនិងដំណើរទស្សនៈកិច្ចនៅព្រះរាជណាចក្រកម្ពុជាសម្រេចបានជោគជ័យ។
នៅក្នងឱកាសនោះដែរ! នាយឧត្តមសេនីយ៍ ក៍បានលើកឡើងអំពីជីវប្រវត្តិកងរាជអាវុធហត្ថ,ពីការរៀបចំរចនាសម្ព័ន្ធនិងតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ជូនដល់គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិឥណ្ឌូនេស៊ីដែលបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មកទៀតនាយឧត្តសេនីយ៍ក៏បានបញ្ជាក់ផងដែរពីការទំនាក់ទំនងរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលត្រូវរៀនសូត្រពីគ្នាទៅវិញទៅមក។លោក.Dr.IWayanបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថដែលបានបង្កសក្ខណៈសព្វបែបយ៉ាងចំពោះការបំពេញតាមកម្មវិធីសិក្សារបស់និស្សិតម្នាក់ៗជាមួយការងារជាក់ស្តែងនិងបទពិសោធន៍ក្រៅប្រទេសពាក់ព័ន្ធនិងវិស័យការពារជាតិឥណ្ឌូនេស៊ីរបស់លោកក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកសាកលវិទ្យាធិការ បានបន្តទៀតថា៖យើងខ្ញុំមានជំនឿជឿជាក់ថា៖ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនឹងកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ហើយជាចុងក្រោយប្រធានគណៈប្រតិភូក៏បានប្រគល់វត្ថុអនុស្សាវរីយ៏ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថែមទៀតផង៕