ភ្នំពេញ៖ ម៉ោង១៩និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចភូមិពេជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖ 1-មឿង សេងហុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ 2- វិន អឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរទិញស្រូវ ទីលំនៅ ភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ 3- ខឿត សុវណ្ណាដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ វត្ថុតាងចាប់យក៖ ម្សៅគ្រីមម៉ាទឹកកកចំនួន៤កញ្ចប់ស្មើ៤,៧២ក្រាម, ទូរស័ព្ទ៣គ្រឿង សម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
- Post author:Eng Hy
- Post published:April 13, 2016
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច

កម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធគ្រឿងញៀន

ពីរនាក់ប្តីប្រពន្ធត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាលសិស្សានុសិស្សទទួលបានជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
