ស្វាយរៀង៖ នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅវត្តទួលអង្គុញ ភូមិអង្គុញ ឃុំដូង ស្រុករមាសហែក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុករមាសហែក បាននឹងកំពុងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលសិស្សានុសិស្សទទួលបានជ័យលាភីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៥ ស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងសិស្សានុសិស្សប្រមាណជិត២០០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់អំណោយដល់សិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន មី១កេះ, ទីកសុទ្ធ១ដប, នំបុ័ង១, សៀវភៅវិចនានុក្រម១ក្បាល និងថវិកាចំនួន ៥០.០០០រៀលផងដែរ។