ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ

កោះកុង៖  នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនទំនាក់ទំនងកិច្ចការសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍តួនាទីភាកិច្ច ពិសេសត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់លើ ។

អត្ថបទដែលជាប់ទាក់ទង