Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
ស្វាយរៀងៈ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព
លោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ២៣នាក់។
ក្នុងកិច្ចប្រជុំនេះដែរ លោក មេបញ្ជាការ បានលើកឡើង សង្កត់ធ្ងន់ៗទៅលើការងារចំនួន០៤ចំណុចរួមមានៈ
១. ជំនាញរបស់មន្ទីរនិមួយៗ សេនាធិការដ្ឋានយល់ច្បាស់អំពីតួនាទីភារកិច្ច របស់ខ្លួនដែលត្រូវអនុវត្ត
២. ស្ដីពី គោលការណ៍របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ
៣. អំពីការងារចុះឈ្មោះបោះឆ្នោត
៤. ផ្សពផ្សាយផែនការ ការពារការិយាល័យបោះឆ្នោត។



