រតនគិរី៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ គ. ស. ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរងនិង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំប្រជុំក្រុមការងារ ពិនិត្យលក្ខណៈសម្បត្តិ ដើម្បីធ្វើការស្នើរសុំលិខិតសរសើរ និងជូនគ្រឿងឥស្សរិយយសដល់បុគ្គល និងអង្គភាពដែលមានស្នាដៃឆ្នើម ក្នុងការកសាងអង្គភាព ការងារគ្រប់គ្រងទ័ព ការងារគ្រប់គ្រងមធ្យោបាយគ្រឿងបំពាក់ ការងារចិញ្ចឹមទ័ព ពិសេសការកសាងអង្គភាពបានរីកចម្រើន ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការងារប្រឡងប្រណាំងរវាងអង្គភាពមួយទៅអង្គភាពមួយ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានក្រុង ស្រុកផងដែរ ។
