Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មនុស្សម្នាក់ក្នុងចំណោម០៥នាក់ ជាប់ទាក់ទងនឹងករណីប្លន់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន
អហ.ខណ្ឌជ្រោយចង្វារ៖ លោកវរសេនីយ៍ត្រី សៀ ទិន កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំកម្លាំងពួនស្ទាក់ក្តាប់មុខសញ្ញា ដោយឃាត់ខ្លួនជនសង្ស័យលើករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) នៅចំណុចផ្លូវលីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនមានចំនួន៥នាក់ និង ម៉ូតូ០៣គ្រឿងម៉ាកឌ្រីមសង់ ។
ជនសង្ស័យឈ្មោះ ផា ផាន្នី ក្នុងចំណោមជនសង្ស័យទាំង០៥នាក់ បានសារភាពថា ខ្លួនបានជាប់ពាក់ព័ន្ធលើករណីលួចដោយមានស្ថានទំងន់(ប្លន់)នេះជាច្រើនដង នឹងបានប្រាប់ពីមុខសញ្ញបក្សពួករបស់ខ្លួនទៀត ។ ក៏ប៉ុន្តែបើតាមការពិនិត្យជាក់ស្តែង និងស្តាប់ចម្លើយជនសង្ស័យ០៤នាក់ផ្សេងទៀត មិនជាប់ពាក់ព័ន្ធករណីនេះទេ៕


