Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរថ្នាំញៀន៧៨គ្រាប់
អហ.បាត់ដំបង៖ កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចអាហារដ្ឋានមនោរម្យជំរុំចិត្ត ស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កងកម្លាំងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ០១នាក់ លើករណីជួញដូរគ្រឿញៀន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឈ្មោះ អោម ញ៉ ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ ឃុំខាងលើ ដោយសមត្ថកិច្ចជំនាញបានឃាត់ខ្លួននិងចាប់ដកវត្ថុតាងមាន យ៉ាម៉ាគ្រាប់ពណ៌ស្លាទុំ ចំនួន ៧៨ គ្រាប់ខណះពេលជនសង្ស័យកំពុងប៉ុនប៉ងចរាចរគ្រឿងញៀននៅក្នុងខ្ចុះផឹកស៊ី ៕


