Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
បញ្ចប់ជម្លោះហិង្សាដោយទឹកប្រាក់ប្រាំមួយម៉ឺនរៀល
កោះកុងៈ វេលាម៉ៅង១៧ និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីហឹង្សាមួយកើតឡើង ដោយជនបង្កឈ្មោះ វេង សាវឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅដូចខាងលើ។ បានខ្វាច(នឹងក្រចកដៃ)ទៅលើជនរងគ្រោះឈ្មោះ សុខ ធារី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្ដាលអោយរងរបួសស្រាលដៃខាងឆ្វេង។
ក្រោយពី បានទទួលពត៌មានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទបាន
នាំខ្លួនពួកគេមកអង្គភាពដើម្បីធ្វើការសាកសួរ (មូលហេតុដែលបង្កអោយមានហិង្សាបេះកើតឡើងពីព្រោះជនរងគ្រោះ
បានជំពាក់ប្រាក់ជនល្មើសចំនួនពីរមឺនបីពាន់រៀល២៣០០០៛)។ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង អោយមន្រ្តីយើងធ្វើការអប់រំ រួចអោយទៅលំនៅដ្ឋានវិញរៀងៗខ្លួន ដោយភាគីល្មើសព្រមសងជម្ងឺចិត្ត
ចំនួនទឹកប្រាក់៦០០០០៛(ប្រាំមួយមឺនរៀល) អោយទៅរងគ្រោះដើម្បីបញ្ចប់រឿង។

