ឧត្តរមានជ័យៈ ក្មេងទំនើងចំនួន០៥នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង សំរោង បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុង សំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនក្មេងទំនើងទាំង០៥នាក់ខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្មេងទំនើងដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. វ៉ាន់ ម៉ត់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្របែក សង្កាត់ បុស្បូវ ក្រុង សំរោង ខេត្តឧត្តរមានជ័យ
២. បៀន កុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
៣. ឈាង ឆេីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
៤. ណាម មឿយ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
៥. អុំ រុំ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់នេះ តែងតែបង្កភាពអាណាធិបតេយ្យដោយតែងតែវាយតប់គ្នាតាមដងផ្លូវជាច្រើនលើកច្រើនសារមកហើយ។
ក្មេងទំនើងទាំងនោះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)