Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
បុរសម្នាក់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយផឹកស្រាស្រវឹងបោកចាន និងកែវ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន
អហ.កំពង់ស្ពឺ ៖ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃមួយបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិត្រពាំងស្តុកគ្រួឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ឈ្មោះសាត ឡឹម ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរចាំចំការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបានឲ្យដឹងថា៖ជនសង្ស័យខាលើនេះបានផឹកស្រាស្រវឹងបោកចាន បោកឆ្នាំងរបស់ជនរងគ្រោះឈ្មោះ ទន់ សុវ៉ាន់ ភេទប្រុស អាយុ ៧១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិឃុំកើតហតុខាងលើ ។
ក្នុងករណីនេះដែរបណ្តាលឲ្យបែកចានហូបបាយចំនួន០៥ចាន និងកែវចំនួន០៣ ។
ដោយយោងលើបណ្តឹងជនរងគ្រោះខាងលើ ជនសង្ស័យនេះត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនិតិវិធី៕

