Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា
កំពង់ចាមៈ នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ស្ថិតនៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងកំពង់ចាម បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឡូ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
២. ឈុន ហុង ហៅអាក្តាម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៣. ឈាង សុសីហា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៤. ធឿន លីហេង ហៅប៊ឹម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យ ខាងលើនេះ បានធ្វើការវេាយតប់គ្នា នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភោជនីដ្ឋាន ស្ថិតនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)

