អហ.បាត់ដំបង៖ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផែនទីលេខ (០៣៨៣៥. ៤៨១៥១) ស្ថិតក្នុងក្រុមទី ១២ ភូមិអូរតាគាំ០១ សង្កាត់ ទួលតាឯក ក្រុង/ខេត្ត បាត់ដំបង កម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបករណីគំរាមកំហែង និងធ្វើឲ្យខូច ខាតដោយចេតនា ។
ហេតុការណ៍នេះដែរបានបង្ករឡើងដោយជនសង្ស័យឈ្មោះ សូ ផាន់ ដារ៉ា ហៅ ធារ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ចំណុចកើតហេតុ ។ ជននេះដែរបាន ធ្វើការគំរាមកំហែងដុតផ្ទះ និងធ្វើសកម្មភាពហិង្សាដោយកាន់កាំបិត កាប់វាយទៅលើជនរងគ្រោះឈ្មោះកាន់ ទ្រី ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ចំណុចកើតហេតុបណ្តាល្យខូចខាតផ្នែកខាងមុខ ។
ក្នុងនោះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន និងចាប់ដកវត្ថុតាង កាំបិតចំនួន០១ដើម និង បំណែកដំបងចំនួន០១ ៕
