You are currently viewing មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់សិស្សានុសិស្ស

មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់សិស្សានុសិស្ស

បន្ទាយមានជ័យ: នៅវេលាម៉ោង0៨ និង០០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ
ទទួលការងារអប់រំស្ដារនីតិសម្បទា និងលោកអនុសេនីយ៍ឯក ងួន ភិរម្យ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

នៅនៅវិទ្យាល័យភ្នំធំ ស្ថិតក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សរុបចំនួន៧៤នាក់ ក្នុងនោះ ស្រីចំនួន២៣នាក់ និងសិស្សានុសិស្ស សរុបចំនួន ១៩៥៤នាក់ ក្នុងនោះស្រីចំនួន៦៨៦នាក់។


(អត្ថបទៈ ម៉ាន់ ដាវីត)