Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច
ព្រះសីហនុៈ វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ
បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ទូរស័ព្ទ )តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ហោ មករា ភេទប្រុស អាយុ៤៤ឆ្នាំ
មុខរបររត់តាក់ស៊ី មានទីលំនៅក្រុម១០ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដែលបានប្តឹងកាលពីថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៦។ កម្លាំង
មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គីម លីណា ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំស្ទឹងវែង ស្រុកដងទង់ ខេត្តកោះកុង។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។

