កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ជាជនសង្ស័យ ស្ថិតនៅចំណុចក្នុងផ្សារដងទង់ ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប់ពាក់ព័ន្ធជាមួយករណីឆបោក។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ មៀទ យីទៀង ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ស្នាក់នៅគីឡូលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីដដែល បានបន្ត ឱ្យដឹងទៀតថា មុនពេលកើតហេតុថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆបោកបានសម្រេច ដោយបានយកចិញ្ចៀនកាលៃ មកដូរយកចិញ្ជៀនពិតអស់ចំនួន៥ជីមកហើយ។ លុះមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង០៨ និ០០នាទីព្រឹក នៅចំណុចកើតហេតុដដែល ជនសង្ស័យបានយកខ្សែ ក កាលៃប៉ងដូរយកខ្សែ ក មាស ម្តងទៀត ប៉ុន្តែសំណាងមិនល្អ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការតាមដាននូវសកម្មភាពរបស់ជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនភ្លាមៗ ស្របពេលជនសង្ស័យខាងលើកំពុងធ្វើសកម្មភាព។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)