ព្រះសីហនុៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមការថ្លែងឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះ គឺធ្វើឡើងនៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរ១ ក្រុមទី៣៤ ភូមិ០១សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឌុក ដែន ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតឌុប
២. សុខ សាវិន ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប
៣. តួ ហេង ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប
៤. សំ ង៉ុយ ភេទប្រុស អាយុ៣១ឆ្នាំសញ្ជាតិខ្មែរ មុខរបរកម្មករថែសួន
៥. យេ ពុធថា ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប
អ្នកទាំង០៥នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ដែលមានទម្ងន់ ១.៤៧ក្រាម
២. ដែកកេះ ចំនួន១១
៣. ដបជក់ ចំនួន០២
៤. លុយខ្មែរ ចំនួន៨០.០០០រៀល
៥. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៦. ដាវ ចំនួន០១
៧. ម៉ូតូ ចំនួន០៣គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)