Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ និងច្បាប់ស្តីពីគ្រឿងញៀន
ក្រចេះៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឯម សុវណ្ណ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ ទទួលការងារយុត្តិធម៌ បានធ្វើយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ និងច្បាប់ស្តីពីគ្រឿងញៀន និងចែកខិត្តប័ណ្ណ ស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែនស្នួល ស្ថិតភូមិក្បាលស្នូល ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ ចំនួន៣៨នាក់ ក្នុងនោះមានស្រីចំនួន១៣នាក់ និងសិស្សានុសិស្ស សរុបចំនួន៧៣៥នាក់ ក្នុងនោះមានស្រីចំនួន ៣៤៣នាក់។




(អត្ថបទៈ ម៉ាន់ ដាវីត)

