You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វរសេនីយ៍ឯក ឈុំ សាវឿន មេបញ្ជាការង តំណាងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ នាយនាយរងការិយាល័យ នាយទាហាន នាយទាហានរង ចំណុះមន្ទីរទាំង៧ និងនាយទាហាន នាយទាហានរង ចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។