You are currently viewing លោកឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំមន្រ្តីក្រោមឱវាទចូលជូបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា ចាន់តូ

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំមន្រ្តីក្រោមឱវាទចូលជូបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា ចាន់តូ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃអង្គារ ៦រោច ខៃអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលកន្លងមកធនាគារជាតិនៃកម្ពុជាមានជំនឿទុកចិត្តខ្ពស់លើកងរាជអាវុធហត្ថ ក្នុងការផ្តល់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលដល់មន្រ្តីធនាគារជាតិនូវវិជ្ជាជំនាញអាវុធហត្ថ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បានប្តេជ្ញាចិត្តគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានជំរាបថា ធនាគារជាតិនឹងចាត់បញ្ជូនមន្រ្តីធនាគារជាតិមកបណ្តុះបណ្តាលវិជ្ជាជំនាញអាវុធហត្ថនាពេលខាងមុខផងដែរ។