អហ ព្រះសីហនុ៖ វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្រុកកំពង់សិលា បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ អួន សុពៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើលួចម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៏ស កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ អែម សាយ ភេទប្រុស អាយុ៣០ឆ្នាំ។