You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការ បង្ក្រាបបទល្មើសព្រៃឈើ

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលស្រុក និងផ្នែករដ្ឋបាលព្រៃឈេីស្រុកអន្លង់វែង បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិជ័យនិវឌ្ឍន៍ ឃុំទំនុបដាច់ ស្រត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានម្ចាស់ផ្ទះដែលលាក់ទុកឈើម្នាក់មានឈ្មោះ ទូច អែម ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ធ្វេីស្រែ រស់នៅភូមិជ័យនិវឌ្ឍន៍ ឃុំទំនុបដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោក ឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈេីក្រញូងចំនួន៧៣ដុំ ដែលមានទម្ងន់ស្មើ៣៥៣គីឡូក្រាម
០២. ម៉ាសុីនកាត់ឈេី ចំនួន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងចាត់ការបញ្ចូនបន្តតាមនិតិវិធី។
%e1%9e%94%e1%9f%a1

%e1%9e%94%e1%9f%a2

%e1%9e%94%e1%9f%a3

%e1%9e%94%e1%9f%a4