Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជាមួយថ្នាំញៀន០៣កញ្ចប់
កោះកុងៈ នៅវេលាម៉ោង ០៥ និង១០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានចុះបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀន ចំនួន០១លើក ស្ថិតនៅចំណុច ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
កម្លាំងអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ដែលមានឈ្មោះ ៖
០១. ម៉ាត់ វ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
០២. សុខ ហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅមិនពិប្រាកដ មានស្រុកកំណើតខេត្តពោធ៏សាត់។
០៣. សួស ស្រីពេជ ភេទស្រី អាយុ២១ឆ្នាំ មុខរបរបម្រើការងារខារ៉ាអូខេ ទីលំនៅ បច្ចុប្បន្ន ស្ថិតនៅភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
០៤. ម៉ី វណ្ណនិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
+ វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់
០២. ម៉ូតូចំនួន ០២គ្រឿង
០៣. ទូរសព្ទ័ចំនួន០៥គ្រឿង
០៤. ទុយោចំនួន០៥ដើម
០៥. លុយខ្មែរ១៣០០០០រៀល។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តកោះកុង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។


