You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៩ និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលបរ ចំនួន ០៤ គ្រឿង
០២. លូកងសាច់អួន ចំនួន ០៨
០៣. របាំងសាច់អួន ប្រវែង ៣៦០០ ម៉ែត្រ
០៤. កូនត្រីចំរុះចំនួន១២០គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)