Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី មឿន មិត្តពិសិដ្ឋ អនុប្រធានមន្ទីរសន្តិសុខខេត្តរតនគិរី សហការជាមួយជំនាញរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចនិយាមកា ( 0678555.151381 )ដែលជនល្មើសមិនស្គាល់អត្តសញ្ញាណ បានលាក់ទុកក្នុងព្រៃនៅទិសខាងកើតនៃក្រុមហ៊ុន SK ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីកងរាជអាវុធហត្ថ!

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីកងរាជអាវុធហត្ថ!

កណ្តាល៖ ក្នុងឱកាសចូលរួមពិធីបុណ្យកឋិនទាននៅឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកជំទាវ ស្រី ហ៊ាញ បានប្រារព្ធពិធីសូត្រមន្ត និងស្ដាប់ព្រះសង្ឃសម្ដែងធ៌មទេសនា នារសៀលថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ នៅសេនាធិការដ្ឋាននៃបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់ទឹកល្អទី២ ខណ្ឌទួលកោគ រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គីកងរាជអាវុធហត្ថ!
Read more about the article នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានធ្វេីពិធីបុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ!

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានធ្វេីពិធីបុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ!

នារសៀលថ្ងៃនេះនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ ដើម្បីប្រមូលបច្ច័យដង្ហែទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា វត្តទេពរង្សី ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ហើយនៅព្រឹកថ្ងៃអាទិត្យស្អែកនេះ និងធ្វើការជួបជុំពុទ្ធបរិស័ទ ដង្ហែអង្គកឋិន ឆ្ពោះទៅវត្តទេពរង្សី រួចដង្ហែជុំវិញព្រះវិហារបីជុំ រួចវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជាកិច្ចបង្ហើយបុណ្យ។

Continue Readingនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានធ្វេីពិធីបុណ្យកឋិនទានសាមគ្គី កងរាជអាវុធហត្ថ!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា!

ឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា!

ភ្នំពេញ៖ នៅព្រឹកសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលបានទទួលជួបពិភាក្សាការងារជាមួយ លោក វរសេនីយ៍ឯក ម៉ាក់ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីក្រោមឱវាទដែលមានការពាក់ព័ន្ធផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា!
Read more about the article ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ!

ស្វាយរៀង៖ រសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីបិទវគ្គបំប៉នជំនាញធ្វើរបាយការណ៍ និងផែនការប្រតិបត្តិការ ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ!
Read more about the article ប្រទះឃេីញរថយន្តកែច្នៃប៉ាកុងចំនួន០២គ្រឿង នៅក្នុងព្រៃឫស្សី

ប្រទះឃេីញរថយន្តកែច្នៃប៉ាកុងចំនួន០២គ្រឿង នៅក្នុងព្រៃឫស្សី

នៅម៉ោង៨:៤៧នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានប្រទះឃេីញរថយន្តកែច្នៃប៉ាកុងចំនួន ០២គ្រឿង(គ្មានម្ចាស់) ដែលលាក់នៅក្នុងព្រៃឫស្សីមាត់អូរ ខាងលិចផ្លូវលេខ៤៤ ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ បច្ចុប្បន្នកម្លាំងកំពុងនៅការពារ ហេីយរកមធ្យោបាយដឹកយកមករក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។  

Continue Readingប្រទះឃេីញរថយន្តកែច្នៃប៉ាកុងចំនួន០២គ្រឿង នៅក្នុងព្រៃឫស្សី
Read more about the article ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួម មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស
Read more about the article អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីគ្រឿងញៀន
Read more about the article ក្រុមការងារជ្រើសរើសពលអាវុធហត្ថ បើកកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

ក្រុមការងារជ្រើសរើសពលអាវុធហត្ថ បើកកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ផ ប៊ុនក័ង អនុប្រធានក្រុមការងារជ្រើសរើសពលអាវុធហត្ថកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំស្តីពីការងារជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោក វរសេនីយ៍ទោ ស៊ូ កណ្ឋារដ្ឋ មេបព្ជាការរង ទទួលការងារកសាងកម្លាំងលោកមេបញ្ជាការរង, លោកប្រធានមន្ទីរ, នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង/ស្រុកផងដែរ។

Continue Readingក្រុមការងារជ្រើសរើសពលអាវុធហត្ថ បើកកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
Read more about the article ជនសង្ស័យចំនួន ០២ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាបន្ដបន្ទាប់!

ជនសង្ស័យចំនួន ០២ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាបន្ដបន្ទាប់!

ស្វាយរៀង៖ នៅវេលាម៉ោង ១៦ និង ២៨នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថបានទទួលព័ត៌មាន និងរូបភាពវីដេអូប្រើអំពើហិង្សាលើជនរងគ្រោះដែលផ្ញើមកពីប្រទេសចិន ដែលជនសង្ស័យផ្ញើទៅដើម្បីឱ្យអាណាព្យាបាលជនរងគ្រោះយកលុយមកលោះខ្លួន ជនរងគ្រោះ។ ក្រោយពីទទួលព័ត៌មាន និងរូបភាពវីដេអូរួចមកកម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការពិនិត្យ និងស្រាវជ្រាវសង្ស័យថា ទីកន្លែងធ្វើទារុណកម្ម ស្ថិតនៅភូមិសាស្ដ្រក្រុងបាវិត។ ក្រោយពីទទួលបានការអនុញ្ញាតពីលោក គង់ ច័ន្ទរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមការបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង រហូតដល់ម៉ោង ១៩…

Continue Readingជនសង្ស័យចំនួន ០២ នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាបន្ដបន្ទាប់!