ស្វាយរៀង៖ រសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីបិទវគ្គបំប៉នជំនាញធ្វើរបាយការណ៍ និងផែនការប្រតិបត្តិការ ដល់នាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបទៀត។