ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០២០
កណ្តាល៖ នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅ ផែនការការងារ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងផ្សព្វផ្សាយបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផែនការ ការពារ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក…