Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់រានព្រៃឈូសឆាយដីព្រៃហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់រានព្រៃឈូសឆាយដីព្រៃហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣និង ០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោក វរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនត្រូវចោទឈ្មោះ កើត ណូក ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ នខ/ឃ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់រានព្រៃឈូសឆាយដីព្រៃហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត
Read more about the article អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

ព្រៃវែង៖ រយៈពេលបីថ្ងៃគឺពីថ្ងៃទី ០៦ដល់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីលួច ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅទីតាំងផ្សេងគ្នា រួមមាននៅចំណុចភូមិខ្យោកជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងនៅចំណុចមុខវត្តសន្សំកុសល ស្ថិតនៅភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងជនសង្ស័យម្នាក់ទៀតត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនផងដែរ ពាក់ព័ន្ធករណីលួច នៅចំណុចផ្ទះលក់ម៉ូតូ ស្ថិតក្នុងភូមិឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង…

Continue Readingអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ៥នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០១និង ៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួច និងករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតវត្ថុតាង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច និងករណីគ្រឿងញៀន!

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច និងករណីគ្រឿងញៀន!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិបាលិលេយ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ករណីលួច និងរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច និងករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ

កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រតិភូរកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ព្រឿង ឈុំ នាយអាវុធហត្ថខេត្ត ដែលមានជំងឺត្រូវវះកាត់ប្រមាត់ កំពុងសម្រាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកនូវថវិកាមហាគ្រួសារអាវុធហត្ថខេត្ត ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោក ឧត្តមសេនីយ៍ត្រី ក៏បានជូនពរឱ្យយលោកឆាប់បានជាសះស្បើយ និងឆាប់បានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។

Continue Readingឧត្តមសេនីយ៍ត្រី ឈៀង សុខុម ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីគ្រឿងញៀន!

កំពង់ចាម៖ នៅវេលាម៉ោង ១៦:០០ នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិបឹងកុកទី២ សង្កាត់សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន ០៤កញ្ចប់,ទូរស័ព្ទចំនួន ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីគ្រឿងញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

កម្លាំងអាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!

សៀមរាប៖ នៅវេលាម៉ោង ១៩:៣០ នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស (មេតាំហ្វេតាមីន) ចំនួន០៨កញ្ចប់,ទូរស័ព្ទចំនួន ១១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅអយ្យការ អមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៦នាក់ ទៅអយ្យការ អមសាលាដំបូងខេត្ត!
Read more about the article កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ!

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ!

មណ្ឌលគិរី៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវសីមា និងស្នាក់ការសន្តិសុខ ៧៦១បានបង្ក្រាបបទល្មើសព្រៃឈើ ចំនួន ០២គោលដៅ គោលដៅទី១ ភូមិរយ៉ង ឃុំស្រែឈូក ស្រុកកែវសីមា លទ្ធផលបង្រ្កាបបានរណាយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រ) ០៣គ្រឿង (ម្ចាស់គេចខ្លួន) បាត់ និងគោលដៅទី២ នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បង្រ្កាបបានរថយន្ត(តូរីស) ០១គ្រឿង, រណាយន្ត (ម៉ាស៊ីនត្រង់ស៊ីន័រ) ០២គ្រឿង, ម៉ាស៊ីនត្រើយ(កាបអូសឈើ)…

Continue Readingកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបបទល្មើសធនធានធម្មជាតិ!
Read more about the article អគារទទួលភ្ញៀវដែលចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបុកគ្រឹះនាព្រឹកនេះ!

អគារទទួលភ្ញៀវដែលចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបុកគ្រឹះនាព្រឹកនេះ!

អគារទទួលភ្ញៀវ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបុកគ្រឹះ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ហេដ្ឋារចនាសម្ព័ន្ធក្នុងកងរាជអាវុធហត្ថ ត្រូវបានយកទុកដាក់ធ្វើការសាងសង់ អគាររីកស្គុះស្គាយ ចាប់ពីបញ្ជាការដ្ឋានលើផ្ទៃប្រទេស រហូតដល់បញ្ជាការដ្ឋានរាជធានី ខេត្ត ។

Continue Readingអគារទទួលភ្ញៀវដែលចំណាយថវិកាប្រមាណជាង ៣០ម៉ឺនដុល្លារ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបុកគ្រឹះនាព្រឹកនេះ!
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការ!

កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការ!

ស្វាយរៀង​៖​ នៅវេលាម៉ោង ២២ និង ១០ នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានសហការជាមួយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត​ ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានចុះបង្ក្រាបករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួ សុផាន…

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ ទៅតុលាការ!