Read more about the article ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៨ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៨ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ស្វាយរៀង៖ ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១លានរៀល សម្រាប់រយៈពេល ៨ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។  

Continue Readingឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.០០០.០០០រៀល រយៈពេល៨ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាស១

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាស១

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ទី ០៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០ និងផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់ថ្នាក់ដឹកនាំក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ…

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាស១
Read more about the article នាយឧត្ដមសេនីយ៍ សៅ សុខា ប្រកាសបរិច្ចាគប្រាក់បៀវត្ស៩ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

នាយឧត្ដមសេនីយ៍ សៅ សុខា ប្រកាសបរិច្ចាគប្រាក់បៀវត្ស៩ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃអគ្គបញ្ជាកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន១លាន ២សែនរៀល សម្រាប់រយៈពេល ៩ខែ ចាប់ពីខែឧសភា ដល់ខែមករា ឆ្នាំ២០២១ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Continue Readingនាយឧត្ដមសេនីយ៍ សៅ សុខា ប្រកាសបរិច្ចាគប្រាក់បៀវត្ស៩ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែមេសា!

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែមេសា!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានីខេត្ត ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងការិយាល័យ នាយផ្នែក នាយការិយាល័យកងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ខ្លឹមសារប្រជុំរួមមាន៖ ១.ពង្រឹងការការពារ បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូរ៉ូណា (កូវីដ១៩) ២.ផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ…

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុប្រចាំខែមេសា!
Read more about the article លោក​នាយឧត្តមសេនីយ៍​​​ សៅ​​ សុខា ផ្ញើសារជូនពរ​ សម្តេចតេជោ ហ៊ុន សែន!

លោក​នាយឧត្តមសេនីយ៍​​​ សៅ​​ សុខា ផ្ញើសារជូនពរ​ សម្តេចតេជោ ហ៊ុន សែន!

សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាគោរព ស្រលាញ់ និងដឹងគុណប្រកបដោយកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ ជាថ្មីម្តងទៀតនៃឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី…

Continue Readingលោក​នាយឧត្តមសេនីយ៍​​​ សៅ​​ សុខា ផ្ញើសារជូនពរ​ សម្តេចតេជោ ហ៊ុន សែន!
Read more about the article លោកនាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ពីសេនានុព័ន្ធយោធាថៃ

លោកនាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ពីសេនានុព័ន្ធយោធាថៃ

  ភ្នំពេញ៖​ ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញាតអោយលោក​ វរសេនីយ៍ឯក ពីសានូ សារ៉ាធី សេនានុព័ន្ធយោថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

Continue Readingលោកនាយឧត្តមសេនីយ៍ សៅ សុខា ទទួលការជូនពរឆ្នាំថ្មី ពីសេនានុព័ន្ធយោធាថៃ
Read more about the article ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការស្តីទី ប្រធានមន្ទីរស្តីទីទាំង៤ នាយការិយាល័យជំនាញ មានការពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយ ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយករង…

Continue Readingក្រុមការងារអធិការកិច្ចក្រសួងការពារជាតិញ្ជើញចុះត្រួតពិនិត្យការងារ ប្រចាំឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ
Read more about the article លោក វរសេនីយ៍ឯក ចាន់ ដា ធ្វើការផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន!

លោក វរសេនីយ៍ឯក ចាន់ ដា ធ្វើការផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងនាយទាហាន…

Continue Readingលោក វរសេនីយ៍ឯក ចាន់ ដា ធ្វើការផ្សព្វផ្សាយអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធនាការចិញ្ចឹម ដាំដុះ តាមអង្គភាព និងលំនៅឋាន

នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធនាការចិញ្ចឹម ដាំដុះ តាមអង្គភាព និងលំនៅឋាន

កិច្ចប្រជុំនាថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធនាការចិញ្ចឹម ដាំដុះ តាមអង្គភាព និងលំនៅឋាន។ អាវុធហត្ថម្នាក់ៗត្រូវចូលរួមចិញ្ចឹមសត្វដូចជាមាន់ ទា និងដាំដុះបន្លែ។ល។ ក្នុងន័យនេះ ដើម្បីបំពេញបន្ថែមជីវភាពរស់នៅ នាពេលប្រយុទ្ធប្រឆាំងជំងឺអាសន្នរោគកូវិដ ១៩។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវយុទ្ធនាការចិញ្ចឹម ដាំដុះ តាមអង្គភាព និងលំនៅឋាន
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុត្តតួនាទីភារកិច្ច ត្រីមាសទី១!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុត្តតួនាទីភារកិច្ច ត្រីមាសទី១!

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយសេនាធិការ នាយស្នងការ, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, មេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តរាជធានី-ខេត្ត, នាយការិល័យជំនាញ, និងមេបញ្ជាការវរៈកងអន្តរាគមន៍ទាំង៦ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុត្តតួនាទីភារកិច្ច ត្រីមាសទី១!