ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៨លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពមន្ត្រីអាវុធហត្ថហត្ថ!
សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨.៩៤១.០០០រៀល ជូនដល់លោកស្រី សៀវ ធី (ត្រូវជាប្រពន្ធ) របស់សពលោក វរសេនីយ៍ត្រី ទុំ ទាវ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកអង្គរជុំ។ ក្នុងនោះដែរក្នុងនាមជាមេបញ្ជាការខេត្ត បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់នាយទាហាន ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចការងារកន្លងមកនេះ។ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ…