រថយន្តដឹកឈើគ្រញូង៤១ដុំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឹស្ទាក់ចាប់
អហ.កំពង់ស្ពឺ៖ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវលំក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុង ០១គ្រឿង ដឹកឈើប្រណីត។
រថយន្តដែលសមត្ថកិច្ចឃាត់ខាងលើនេះបានដឹកឈើ ឈើគ្រញូងចំនួន ៤១ដុំស្មើ ៣២៩kg ដោយឡែកអ្នកបើកបរវិញបានរត់គេចខ្លួនបាត់។បច្ចុប្បន្នឈើប្រណីត និងរថយន្តបានដឹកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ៕ (more…)