អហ.បន្ទាយមានជ័យ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗថាមានបុរស២នាក់កំពុងនាំគ្នាលក់ដូរគ្រឿងញៀនយ៉ាងសកម្មនៅវេលាម៉ោង១០យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចទល់មុខវិទ្យាល័យ ប៉ោយប៉ែត ក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថមួយក្រុមដឹកនាំដោយលោកវរះសរនីយ៍ ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់ចំណុចខាងលើនិងឈានទៅដល់ធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យកំពុងជួញដូរគ្រឿងញៀនចំនួន២នាក់និងដកហូតបានថ្នាំញៀនមេតំហ្វេតាម៉ីនទឹកកកចំនួន០៤កូនថង់តូចស្មើនិងទម្ងន់១.៧ក្រាម ទូរស័ព្ទដៃចំនួន២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ប្រាក់ខ្មែរ១២០០០រៀល ការបូប១ ឧបកណ៍ជក់និងថង់ខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនមកអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួបន្ត។លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ ១/ហុង វិសាល ភេទ ប្រុស អាយុ២៦ឆ្នាំ អ្នកជួញដូរគ្រឿងញៀន ២/ឈ្មោះ លាន រតនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្តង។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បាននិយាយបន្តទៀតថាតាមចម្លើយសារភាពរបស់ឈ្មោះ ហុង វិសាល បានឆ្លើយសារភាពថាខ្លួនពិតជាបានលក់ដូរគ្រឿងញៀនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះប៉ូយ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត។លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បាននិយាយបញ្ជាក់ទៀតថាដោយបានចម្លើយសារភាពរបស់ជនសង្ស័យទាំង២រួចមកនិងវត្ថុតាងផងទៀតនោះកម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងជនសង្ស័យទាំង២ដើម្បីបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕
