Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កងកម្លាំងរាជអាវុធហត្ថសៀមរាបឃាត់ខ្លួនមនុស្ស១៧នាក់ពាក់ព័ន្ធនឹងថ្នាំញៀន
អហ.សៀមរាប៖ នៅចន្លោះវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ វេលាម៉ោង ១៩និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរៈសេនីយ៍ទោ ថា ដាលុច ប្រធាន មន្ទីរយុត្តិធម៌ និង ដោយបានការអនុញ្ញាតិ ពី ឯកឧត្តម ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែងបទល្មើសគ្រឿងញៀន បាន០១ករណី ស្មើនិង០៥លើក ០៥ ចំណុចផ្សេងគ្នា ។
១,ចំណុច ភូមិ វាល សង្កាត់ គោកចក ក្រុងសៀមរាបខេត្តសៀមរាប ២.ចំណុច ភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ៣. ចំណុច ភូមិ កសិកម្ម សង្កាត់ ស្រង៉ែ
ក្រុងសៀមរាប ខេត្តសៀមរាប ៤.ចំណុច ភូមិ ត្រាង ឃុំ កណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប៥.ចំណុច ភូមិ គោកជួន ឃុំ ពួក ស្រុក ពួក ខេត្ត សៀមរាប ។
លទ្ធផលនៃការបង្ក្រាបនេះដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន១៧ នាក់ រួមមានឈ្មោះ ៖
១/ឈ្មោះ អឿ ឃន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងផ្សាដែកទីលំនៅបច្ចុប្បន្ន ភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
២/ឈ្មោះ ឃឿន ជុំ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៣. ឈ្មោះ មឿយ រ៉ាម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ ខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ។
៤.ឈ្មោះ សោម ឡង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅបច្ចុប្បន្ន ភូមិ ខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
៥/ឈ្មោះ ម៉ាណ គឹមរី (ហៅកាំ រី)ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៦/ឈ្មោះ តែ ហុងស៊ឺ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៧.ឈ្មោះ រិន វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាងជួសជុលរថយន្តទីលំនៅបច្ចុប្បន្ន ភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
៨.ឈ្មោះ ឡោ សុខភ័ក្រ្ក ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្ន ភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
៩/ឈ្មោះ ផាន់ សីណាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ រត់រ៉ឺម៉កទីលំនៅបច្ចុប្បន្ន ភូមិ វត្តបូព៌ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
១០/ឈ្មោះ ងួន តារ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់រ៉ឺម៉ក ទីលំនៅបច្ចុប្បន្ន ភូមិ វត្តបូព៌ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
១១/ឈ្មោះ វ៉យ សីលា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស ថ្នាក់ទី១០វិទ្យាល័យបន្ទាយអំពិលទីលំនៅបច្ចុប្បន្នភូមិ ចំបក់ហែ ឃុំពួក ស្រុក ពួក ខេត្ត សៀមរាប
១២/ឈ្មោះ សិទ្ធ កក្កដា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ ចំបក់ហែ ឃុំពួក ស្រុក ពួក ខេត្ត សៀមរាប។
១៣.ឈ្មោះ រស់ ដារិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ រត់រ៉ឺម៉កម៉ូតូកង់៣ទីលំនៅបច្ចុប្បន្ន ភូមិគោកជួន ឃុំពួក ស្រុកពួក សៀមរាប ។
១៤/ឈ្មោះ ហ៊ុយ ថាវរ៉ាក់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្សវិទ្យាល័យពួកទីលំនៅបច្ចុប្បន្នភូមិ ព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
១៥/ឈ្មោះ រិន សារ៉ូ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងធ្វើស៊ុំរូបថតទីលំនៅបច្ចុប្បន្ន ភូមិគោកក្រសាំង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។
១៦/ឈ្មោះ បូ ម៉ាញ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ បូរីសៀងណាំទីលំនៅបច្ចុប្បន្នភូមិ ត្រាង ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១៧/ឈ្មោះ ងួន ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបើកបររថយន្តក្រុងទីលំនៅបច្ចុប្បន្នភូមិ ត្រាង ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
វត្ថុតាងដែលកម្លាំងជំនាញចាប់ដកបានមាន សារធាតុញៀនចំនួន០៥ កញ្ចប់ ទម្ងន់ សរុប ០,៩៨ ក្រាម , ទូរស័ព្ទចំនួន ១៥ គ្រឿង ម៉ូតូ រថយន្ត០២គ្រឿង ម៉ូតូ០៦គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ឧបករណ៍ប្រើប្រាស់មួយចំនួន ៕


