មេក្លោងជួញដូរ និងផ្តល់ទីតាំងអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ធ្វើការឃាត់ខ្លួន
កំពង់ចាមៈ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីធានាអោយបាននូវសុវត្ថិភាព១០០ភាគរយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម តែងតែយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងនៅក្នុងខេត្ត ជាក់ស្តែង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិកណ្តោល ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។ (more…)