កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការ បង្រ្កាបអាជីវកម្មជីករ៉ែខុសច្បាប់
មណ្ឌលគិរីៈ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវព័ត៌មាន និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយមន្ទីរ៉ែ និងថាមពល ខេត្តមណ្ឌលគីរី និង កងរាជអាវុធហត្ថខេត្តក្រចេះ បានចុះស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មជីករ៉ែខុសច្បាប់ចំនួន០៣ទីតាំង ស្ថិតនៅចំនុចភូមិអន្រងសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងបានចាប់យកវត្ថុតាងរួមមាន គ្រឿងចក្រអេស្កាវាទ័រចំនួន២គ្រឿង ផងដែរ។ (more…)