You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការ បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការ បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

រតនគិរីៈ នៅវេលាម៉ោង២០ និង៣០នាទី យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង សហការណ៌ជាមួយគណះបញ្ជាការឯកភាពក្រុងបានលុង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុច ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

បើតាមសំដី មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.រថយន្ត ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ចំនួួន ៩៨៥គីឡូក្រាម ស្មើនិង ០.៧២៩ ម៉ែត្រត្រីគុណ។

ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)