Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងគ្រឿងញៀន
រាជធានីភ្នំពេញៈ នៅវេលាម៉ោង១១ និង០៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងគ្រឿងញៀន ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននេះ គឺជាមុខសញ្ញាដែលកម្លាំងកងរាជអាវុធហត្ថ បានធ្វើការតាមដាននូវសកកម្មភាពរបស់ពួកគេជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងមានឪកាសក្នុងការចាប់ខ្លួន។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ម៉ូតូចំនួន ០១គ្រឿង
០២. ទូរស័ព្ទ ចំនួន០៤គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕




