Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

តាកែវ៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចខ្នងប្រឡាយ ស្ថិតភូមិសំរោង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន
Read more about the article តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី

តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី

ព្រះវិហារ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក វរសេនីយ៍ឯក មុត សុខន មេបញ្ជាការរង ទទួលការងារភស្តុភារ តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក មេបញ្ជាការរងខេត្ត លោកប្រធានមន្ទីរ ភស្តុភារ ការិយាល័យជំនាញ និងជាប្រធានក្រុមការងារ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៣០នាក់…

Continue Readingតំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់គោលរបបយោធបរិក្ខារ ជូនយោធិននៃកងរាជអាវុធហត្ថដែលជ្រើសរើសថ្មី
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់

ឧត្តរមានជ័យ៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ខៀវ សំណាង ប្រធានមន្ទីរសម្ភារៈបច្ចេកទេស បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់
Read more about the article ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តប៊ិញភឿក អញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តប៊ិញភឿក អញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្រចេះ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ូយ មិញស័យ មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំណេះសំណាលសម្ដែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ទទួលស្វាគមន៍ប្រតិភូយោធាការពារព្រំដែនខេត្តប៊ិញភឿក អញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្ដរសក្ដិ

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្ដរសក្ដិ

បាត់ដំបង៖ រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្ដរសក្ដិ និងផ្ទេរភារកិច្ច ជូនយោធិននៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៧ នាយការិយាល័យបុគ្គលិក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ ផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្ដរសក្ដិ
Read more about the article ក្រុមហ៊ុនមិត្តហ្វូនអញ្ជើញជូនពរឆ្នាំថ្មី ដល់អាវុធហត្ថខេត្តស្ទឹងត្រែង

ក្រុមហ៊ុនមិត្តហ្វូនអញ្ជើញជូនពរឆ្នាំថ្មី ដល់អាវុធហត្ថខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី០៨ ខែមេសា ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រុមហ៊ុនមិត្តហ្វូនខេត្តស្ទឹងត្រែង អញ្ជើញមកសួរសុខទុក្ខ និងជូនពរអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ដល់លោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងក្រោមឱវាទ។

Continue Readingក្រុមហ៊ុនមិត្តហ្វូនអញ្ជើញជូនពរឆ្នាំថ្មី ដល់អាវុធហត្ថខេត្តស្ទឹងត្រែង
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងក្រោមឱវាទ បានធ្វើការសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ចំនួន ០៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្នុងនោះដែរ លោកមេបញ្ជាការខេត្ត បានឧបត្ថម្ភសម្ភរៈមួយចំនួនជូនដល់យោធិនសោធននិវត្តន៍ម្នាក់ៗ ទទួលបាន អង្ករចំនួន ០១បេតូច ទឹកស៊ីអ៊ីវចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ ត្រីខចំនួន ០១យួរ ទឹកបរិសុទ្ធចំនួន…

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ

ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ

កំពង់ឆ្នាំង៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងកងអន្តរាគមន៍ និងមធ្យោបាយ សម្ភារ ដើម្បីត្រៀមចូលរួមសហការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលនឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ប្រតិភូយោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ប្រតិភូយោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទទួលស្វាគមន៍ប្រតិភូមកពីបញ្ជាការដ្ឋានយោធភូមិភាគទី៩នៃកងទ័ពប្រជាជនវៀតណាម ដឹកដោយ ឧត្តមសេនីយ៍ទោ Nguyen Xuan Dat  មេបញ្ជាការ យោធភូមិភាគទី៩ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ប្រតិភូយោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម
Read more about the article លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពណីជាតិ

លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពណីជាតិ

ភ្នំពេញ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមសេចក្តីណែនាំ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខៈ០២ សណន ចុះថ្ងៃទី២៤/០២/២០២៣ ស្តីពីការរៀបចំពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពីធីជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍…

Continue Readingលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពណីជាតិ