Read more about the article ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ ៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ០០នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់…

Continue Readingឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលមានជំងឺ!

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលមានជំងឺ!

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថ ដែលកំពុងមានជំងឺរួមមាន លោក ឧត្តមសេនីយ៍ត្រី អ៊ិច សាន និងលោកអនុសេនីយ៍ឯក ភោគ ផល្លា ដែលមានជំងឺ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បាននាំយកនូវថវិកាសរុបចំនួន ៤.១៧៥.០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាការចូលរួមឧបត្ថម្ភពីសំណាក់នាយ នាយរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តាមរយៈមូលនិធិកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ…

Continue Readingមេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលមានជំងឺ!
Read more about the article លោកវរសេនីយ៍ទោ គិន វណ្ណា អញ្ជើញផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យវីរជ័យ

លោកវរសេនីយ៍ទោ គិន វណ្ណា អញ្ជើញផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យវីរជ័យ

រតនគិរី៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ វីរជ័យ ស្រុកវើនសៃ ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូបផងដែរ។

Continue Readingលោកវរសេនីយ៍ទោ គិន វណ្ណា អញ្ជើញផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់សិស្សានុសិស្សវិទ្យាល័យវីរជ័យ
Read more about the article ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣!

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣!

ស្វាយរៀង ៖ នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ និងភ្នាក់ងារសន្តិសុខក្នុងដំណើរការបោះឆ្នោត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយទាហាន…

Continue Readingឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញផ្សព្វផ្សាយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣!
Read more about the article ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព!

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព!

បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី២១ ខែវិចិ្ឆកា ឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការីបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៤៤.២៧៥.៥០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោក អនុសេនីយ៍ត្រី សូរ សារ៉េត នាយក្រុមប្រតិបត្តិការទី១ មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ថា…

Continue Readingថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៤ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព!
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

បាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគបាលជាតិ ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ…

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីដោយ ឃាត់រថយន្តចំនួន ០២គ្រឿង ម៉ាកសាំយ៉ុងពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើប្រភេទលេខ០១ កកោះ ចំនួន ២៣សន្លឹក ស្មើ ១,៣៣៨ ម៉ែត្រគីប…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article លោក វរសេនីយ៍ឯក តាំង ឈុនស្រេង អញ្ជើញផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣

លោក វរសេនីយ៍ឯក តាំង ឈុនស្រេង អញ្ជើញផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣

កោះកុង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ និងក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ និងភ្នាក់ងារសន្តិសុខ ក្នុងដំណើរការបោះឆ្នោត ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តកោះកុង តំណាងលោក ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន…

Continue Readingលោក វរសេនីយ៍ឯក តាំង ឈុនស្រេង អញ្ជើញផ្សព្វផ្សាយច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣
Read more about the article លោក វរសេនីយ៍ឯក ស៊ិន លី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថ!

លោក វរសេនីយ៍ឯក ស៊ិន លី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថ!

សៀមរាប៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មី ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingលោក វរសេនីយ៍ឯក ស៊ិន លី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថ!
Read more about the article កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!

ពោធិ៍សាត់៖ នៅវេលាម៉ោង ០៨ និង ០០នាទី ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចុះបង្រ្កាបទីតាំងកាប់ប្រមូលដឹកជញ្ជូន និងរក្សាទុកនូវអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង និងរឹបអូសឈើរាជកុលចំនួន ២៣កំណត់ ស្មើនឹង ៤,៥០០ម៉ែត្រីគុណ និងឈើលេខ២ ចំនួន ៣៦២សន្លឹក ស្មើនឹង ៩,៩៤០ម៉ែត្រីគុណ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ!