Read more about the article ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំប្រជុំការធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៧-២០១៨!

ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំប្រជុំការធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៧-២០១៨!

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអធិការកិច្ចបានចុះធ្វើអធិការកិច្ចលើអចលនទ្រព្យ, មធ្យោបាយដឹកជញ្ជូន, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, ត្រួតពិនិត្យចំនួនទ័ព-កូន និងបណ្ដឹងផ្សេងៗ ប្រចាំឆ្នាំ២០១៧-២០១៨ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ទោ ចាន់ សារិន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ,…

Continue Readingឧត្ដមសេនីយ៍ឯក ម៉ន សាម៉ុន ដឹកនាំប្រជុំការធ្វើអធិការកិច្ចប្រចាំឆ្នាំ២០១៧-២០១៨!
Read more about the article លោក វរសេនីយ៍ឯក ជីវ សាន បើកកិច្ចប្រជុំ ត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុប្រចាំខែឧសភា!

លោក វរសេនីយ៍ឯក ជីវ សាន បើកកិច្ចប្រជុំ ត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុប្រចាំខែឧសភា!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពី នាយរងការិយាល័យ នាយផ្នែក ជំនួយការ ចំណុះការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត វិទ្យស្ថាន មជ្ឍមណ្ឌល ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ ក៏បានធ្វើការបូកសរុបការងារ…

Continue Readingលោក វរសេនីយ៍ឯក ជីវ សាន បើកកិច្ចប្រជុំ ត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុប្រចាំខែឧសភា!
Read more about the article ជនសង្ស័យចំនួន ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួន!

ជនសង្ស័យចំនួន ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួន!

កោះកុង៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កាលពីវេលាម៉ោង ១៥ និង ០៣នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើគ្រឿងញៀនកងរាជអាវុធហត្ថកោះកុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិចាំយាម…

Continue Readingជនសង្ស័យចំនួន ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួន!
Read more about the article អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយដកហូតបានវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ២០កញ្ចប់ និងទូរស័ព្ទចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បរិច្ចាគឈាមជូនពេទ្យមន្ទីរពេទ្យបង្អែក ១៦មករា!

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បរិច្ចាគឈាមជូនពេទ្យមន្ទីរពេទ្យបង្អែក ១៦មករា!

ព្រះវិហារ៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថក្រោមឱវាទបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនពេទ្យមន្ទីរពេទ្យបង្អែក ១៦មករា ដើម្បីទុកសម្រាប់ជួយជនរងសង្គ្រោះ ដែលត្រូវការឈាមជាចាំបាច់ ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ បរិច្ចាគឈាមជូនពេទ្យមន្ទីរពេទ្យបង្អែក ១៦មករា!
Read more about the article អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឱ្យចូលខ្លួន!

អាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឱ្យចូលខ្លួន!

ព្រៃវែង៖ ក្រោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ៤០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កងរាជអាវុធហត្ថខេត្តពោធិ៍សាត់, កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអនុវត្តន៍ដីការបញ្ជាអោយចូលខ្លួនលេខ ៦០…

Continue Readingអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឱ្យចូលខ្លួន!
Read more about the article ជនសង្ស័យចំនួន ០៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន!

ជនសង្ស័យចំនួន ០៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន!

កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់។ ជនសង្ស័យមានឈ្មោះ ផុន សុភណ្ឌ័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២-ឈ្មោះ…

Continue Readingជនសង្ស័យចំនួន ០៤នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួន!

ឧត្ដមសេនីយ៍ទោ ឌៀប វណ្ណឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់កម្លាំងអាវុធហត្ថខេត្តបាត់ដំបង!

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ដ និងសភាពការណ៍វិត្តន៍ថ្មីៗ ប្រចាំឆមាស១ វគ្គ២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរូមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ជាច្រើនរូបផងដែរ។

Continue Readingឧត្ដមសេនីយ៍ទោ ឌៀប វណ្ណឌី អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់កម្លាំងអាវុធហត្ថខេត្តបាត់ដំបង!

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៥ និង ៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចម្តុំកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។ ១-ឈ្មោះ អ៊ុច សារ៉េច ភេទប្រុស អាយុ…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ព្រះវិហារ៖ ក្រោយពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ០២ និង ៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន