ឈើដុល ១៩៦កំណាត់ ត្រូវបានកម្លាំងចំរុះបង្ក្រាប និងរឹបអូសមករក្សាទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់!
កំពង់ស្ពឺ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធ តារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំដោយលោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ ជាប្រធានគណបញ្ជាការឯកភាពស្រុក បានចុះបង្ក្រាបឈើលាក់ទុកខុសច្បាប់ នៅចំណុចក្នុងព្រៃខាងក្រោយផ្ទះប្រជាពលរដ្ឋ(គ្មានម្ចាស់) ស្ថិតនៅភូមិតេះ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានឈើជ្រុង…