រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅវេលាម៉ោង ១៦ និង ៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ស្រុកវើនសៃ បានចុះបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើ ដែលក្រុមឈ្មួល បានដឹកយកទៅលាក់ទុក ក្នុងចំការចន្ទី ក្នុងភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ដោយបានរឹបអូសវត្ថុតាងឈើប្រភេទ១ (តាត្រាវ) ចំនួន ១០ដុំ ស្មើ ០,៩២០ម៉ែតគូប សន្លឹកស្មើ ០,៣២០ម៉ែតគូប។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនរដ្ឋបាលព្រៃឈើ ដឹកយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី។