Read more about the article គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញមា្នក់ បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០លានរៀល!

គ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញមា្នក់ បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០លានរៀល!

នៅរសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៩ គ្រួសារនៃសព របស់សមាជិកអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលជួបរឿងអកុសល គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាតបង់ជីវិត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ និងមានមហាជនជាច្រើន បានបង្ហោះនូវសារចូលរួមរំលែកទុក្ខ ក្នុងបណ្តាញហ្វេសប៊ុក ដោយបានរៀបរាប់ ពីសកម្មភាព របស់លោក កាលនៅរស់ តែងតែដឹកដៃក្មេងៗ សិស្សសាលាបឋមសិក្សាព្រែកលៀប ឆ្លងផ្លូវស្ទើររាល់ថ្ងៃ បែជាទទួលមរណៈភាពត្រឹមមួយពព្រិចភ្នែក បន្សល់ទុកនូវភរិយាវ័យ២៦ឆ្នាំ និងកូនស្រីអាយុ១ឆ្នាំ បានទទួលថវិកាចំនួន សែសិបលាន បួនសែនរៀល (៤0.៤០០.០០០៛)…

Continue Readingគ្រួសារនៃសពសមាជិកអាវុធហត្ថរាជធានីភ្នំពេញមា្នក់ បានទទួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤០លានរៀល!
Read more about the article ឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ!

ឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ!

ក្រចេះ៖ នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៨ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបឈើធ្នង់ និងកកោះជាច្រើនដុំ មិនទាន់ធ្វើការវាស់វែង ដែលឈ្មួញលាក់ទុកក្នុងព្រៃ ស្ថិតនៅភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ឈើប្រភេទប្រណិត(ធ្នង់) និងប្រភេទឈើលេខ១ (កកោះ) ជាច្រើនដុំមិនទាន់ធ្វើការវាស់វែង ។ បច្ចុប្បន្នកម្លាំងបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ។

Continue Readingឈើធ្នង់ និងកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថរកឃើញ!
Read more about the article ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី ដឹកនាំប្រតិភូកងរាជអាវុធហត្ថ គោរពវិញ្ញាណក្ខន្ធសម ឧត្តមសេនីយ៍ឯក គង់ ណារិន

ឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី ដឹកនាំប្រតិភូកងរាជអាវុធហត្ថ គោរពវិញ្ញាណក្ខន្ធសម ឧត្តមសេនីយ៍ឯក គង់ ណារិន

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ កងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក គង់ ណារិន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ នៅវត្តនាគវ័ន សង្កាត់ បឹងកក់ទី៣…

Continue Readingឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី ដឹកនាំប្រតិភូកងរាជអាវុធហត្ថ គោរពវិញ្ញាណក្ខន្ធសម ឧត្តមសេនីយ៍ឯក គង់ ណារិន

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់រថយន្តប៉ាកុង ០១គ្រឿង និងអ្នកបើកបរចំនួន ០២នាក់

ពោធិ៍សាត់ ៖ នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងស្រុកភ្នំក្រវាញ ដឹកនាំដោយលោក ឌុច សម្ភស្ស នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តម៉ាករ៉េវ (ប៉ាកុង) ចំនួន ០១គ្រឿង និងមនុស្ស ០២នាក់ លើដងផ្លូវលេខ៥៥ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មនុស្សទាំងពីរនាក់ កម្លាំងបានធ្វើការអប់រំរួចឱ្យទៅលំនៅដ្ឋានវិញ ចំណែករថយន្តកម្លាំងធ្វើការបំផ្លាញចោល។

Continue Readingកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ឃាត់រថយន្តប៉ាកុង ០១គ្រឿង និងអ្នកបើកបរចំនួន ០២នាក់
Read more about the article ឧត្តមសេនីយត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា

ឧត្តមសេនីយត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា

កោះកុង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពលោក ឧត្តមសេនីយត្រី ថុង ណារុង មេបញ្ជាការ កងរាជាអាវុធហត្ថខេត្តកោះកុង ដោយមានការ ចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ លេខាធិការដ្ឋាន ការិយាល័យហិរញ្ញវត្ថុ មេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ផងដែរ។

Continue Readingឧត្តមសេនីយត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយការងារកសាងកម្លាំង និងការប្រើប្រាស់កម្លាំងអនុវត្តសាលដីកា
Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើការបំផ្លាញចោល មធ្យោបានដឹកជញ្ចូនបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើការបំផ្លាញចោល មធ្យោបានដឹកជញ្ចូនបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដុតបំផ្លាញចោលរថយន្តសាំយ៉ុង ចំនួន០១គ្រឿង និងម៉ូតូ ចំនួន១១គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូលបទល្មើសព្រៃឈើ ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលកម្លាំងបង្ក្រាបបានកាលពីពេលថ្មីៗនេះ។

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើការបំផ្លាញចោល មធ្យោបានដឹកជញ្ចូនបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ ខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៩ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ…

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ
Read more about the article លោក វរសេនីយ៍ឯក ស៊ាង វណ្ណដន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ

លោក វរសេនីយ៍ឯក ស៊ាង វណ្ណដន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ

ប៉ៃលិន៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។

Continue Readingលោក វរសេនីយ៍ឯក ស៊ាង វណ្ណដន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តន៍ដីកាតុលាការ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ រសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ លមេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨…

Continue Readingឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

នាយ នាយរងអាវុធហត្ថខេត្តកែប អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ កែវ សំអាត

កែប៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកែប បានចូលរួមគោរពវិញាណក្ខន្ធសពលោក អនុសេនីយ៍ទោ កែវ សំអាត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ០១ និង ២០  នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅគេហដ្ឋាន ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងបាននាំយកជាបច្ច័យចំនួន ៣.១២០.០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពដើម្បីចាត់ចែងក្នុងពិធីបុណ្យផងដែរ…

Continue Readingនាយ នាយរងអាវុធហត្ថខេត្តកែប អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ កែវ សំអាត