លោក វរសេនីយ៍ទោ កូ សន បានអញ្ជើញចូលរួមបុណ្យសពឪពុកលោក វរសេនីយ៍ត្រី ជា សុមេធ
ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ កូ សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពឪពុកលោក វរសេនីយ៍ត្រី ជា សុមេធ អនុមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តប៉ៃលិន នៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់បែកចាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,០០០,០០០រៀល ចូលរួមក្នុងពិធីបុណ្យសពផងដែរ។