Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ ការប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ ការប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ!

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអន្តរក្រសួង ស្ថាប័នចំរុះផងដែរ។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យ ការប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ!
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំខែកក្កដា ឆ្នាំ២០១៩!

ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំខែកក្កដា ឆ្នាំ២០១៩!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា ទិសដៅខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងបជ្ឈមណ្ឌល មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី/ខេត្ត នាយការិយាល័យ វរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំខែកក្កដា ឆ្នាំ២០១៩!
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ព្រៃវែង៖ នៅវេលាម៉ោង ០១ និង ៤០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កម្លាំងអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយចាប់យកវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩,លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ
Read more about the article អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប៖ នៅវេលាម៉ោង ១១:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយចាប់យកវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់, កាំភ្លើង K54 ចំនួន ០១ដើម, គ្រាប់ ២៣គ្រាប់, ទូរស័ព្ទ ០៥គ្រឿង ឧបករណ៍វេចខ្ចប់និងជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

Continue Readingអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article រថយន្តដឹកធ្យូង បង្កប់ឈើល្មើសច្បាប់មួយគ្រឿង ត្រូវបានកម្លាងអាវុធហត្ថបង្ក្រាប!

រថយន្តដឹកធ្យូង បង្កប់ឈើល្មើសច្បាប់មួយគ្រឿង ត្រូវបានកម្លាងអាវុធហត្ថបង្ក្រាប!

រតនគិរី៖ នៅវេលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបផលអនុផលព្រៃឈើ ដោយបានឃាត់រថយន្តសាំយុង០១ គ្រឿង ដឹកធ្យូងបង្កប់ឈើគ្មានច្បាប់ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយរឹបអូសឈើសុក្រមចំនួន ០៧សន្លឹក, ធ្យូងចំនួន ៥៥បាវ និងរយន្តសាំយុងពណ័សពាក់ស្លាកលេខ…

Continue Readingរថយន្តដឹកធ្យូង បង្កប់ឈើល្មើសច្បាប់មួយគ្រឿង ត្រូវបានកម្លាងអាវុធហត្ថបង្ក្រាប!
Read more about the article តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរគ្រួសារអាវុធហត្ថ!

តំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរគ្រួសារអាវុធហត្ថ!

កណ្តាល៖ ដោយបានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកនូវថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់គ្រួសារអាវុធហត្ថទើបសម្រាលកូន និងជួបគ្រោះថ្នាក់ចរាចរណ៍ ចំនួន ០២គ្រួសារ គឺលោក អនុសេនីយ៍ទោ មាន រ៉ាវី…

Continue Readingតំណាង លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរគ្រួសារអាវុធហត្ថ!
Read more about the article តំណាង លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបសម្រាលកូន

តំណាង លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបសម្រាលកូន

តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឈឹម សវ៉ាតឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរងអាវុធហត្ថអញ្ជើញចុះសួរសុខទុក្ខលោកស្រី ព្រិន្ទបាលឯក ឈុន ម៉ូនីតា ជំនួយការ ការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តតាកែវ ដែលទើបនឹងសម្រាលកូន និងកំពុងសំរាកនៅផ្ទះ ស្ថិតនៅភូមិត្រពាំងសាលា ក្រុងដូនកែវ ខេត្តតាកែវ…

Continue Readingតំណាង លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថទើបសម្រាលកូន
Read more about the article លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា អញ្ជើញបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា អញ្ជើញបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!

បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុហត្ថខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ…

Continue Readingលោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា អញ្ជើញបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់!
Read more about the article កម្លាំងអាវុធហត្ថ សហការចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង រឹបអូសឈើបានជាង ១៦ម៉ែត្រត្រីគុណ!

កម្លាំងអាវុធហត្ថ សហការចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង រឹបអូសឈើបានជាង ១៦ម៉ែត្រត្រីគុណ!

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៤.០០ នាទី ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ សហការជាមួយកំលាំងចំរុះ ចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយដកហូតឈើប្រភេទលេខ១ ចំរុះចំនួន ៣៧២ដុំ ស្មើនឹង ១៦,៥២ ម៉ែត្រត្រីគុណ…

Continue Readingកម្លាំងអាវុធហត្ថ សហការចុះបង្ក្រាបទីតាំងស្តុកឈើ ០១កន្លែង រឹបអូសឈើបានជាង ១៦ម៉ែត្រត្រីគុណ!