Read more about the article ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៤៩.៤៤៣.៤០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យបទល្មើសយោធា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគេហដ្ឋានគ្រួសារសព ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។

Continue Readingថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៤៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពនាយអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅ គុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅ គុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ព្រះវិហារ៖ លោក ឧត្តមសេនីយ៍ត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ នាព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅ គុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពនាយអាវុធហត្ថ ដែលបានទទួលមរណៈភាព

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពនាយអាវុធហត្ថ ដែលបានទទួលមរណៈភាព

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដង្ហែរសពលោក វរសេនីយ៍ត្រី រៀល ផាន នាយការិយាល័យបទល្មើសយោធា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយរោគាពាធ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូតំបន់ប្រតិបត្តិការសឹករងព្រះវិហារ មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពនាយអាវុធហត្ថ ដែលបានទទួលមរណៈភាព

ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន

ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធខួបគម្រប់២០ ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក និងផ្សព្វផ្សាយញត្តិថ្កោលទោសរបស់ លោកនាយឧត្តមសេនីយ៍  សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះទណ្ឌិត សម រង្សី ។ កាផ្សព្វផ្សាយនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង…

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ ១០ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន
Read more about the article លោកវរសេនីយ៍ឯក គង់ សាអេង នាំយកថវិកា ប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលមានជំងឺ

លោកវរសេនីយ៍ឯក គង់ សាអេង នាំយកថវិកា ប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលមានជំងឺ

ព្រះវិហារ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក គង់ សាអេង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ៣.២៦០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលបានមកពីការចូលរួមឧបត្ថម្ភពីមេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ទៅប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ទោ ប៉េង ប៊ុនធី នាយការិយាល័យបំពាក់ ដែលភរិយារបស់លោកមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ រាជធានីភ្នំពេញ។

Continue Readingលោកវរសេនីយ៍ឯក គង់ សាអេង នាំយកថវិកា ប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលមានជំងឺ
Read more about the article គ្រួសារនាយអាវុធហត្ថ ទើបតែសម្រាលកូន បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ

គ្រួសារនាយអាវុធហត្ថ ទើបតែសម្រាលកូន បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ

ព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក គង់ សាអេង និងលោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.០០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ ទឹកផ្លែឈើចំនួន ០២កេស, ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ០២ឡូត៍ និងមី ០២កេស…

Continue Readingគ្រួសារនាយអាវុធហត្ថ ទើបតែសម្រាលកូន បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ព្រះវិហារ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធី ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩
Read more about the article ឧត្តមសេនីយ៍ទោ នាង សុជីវី ដឹកនាំការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី ដឹកនាំការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ

ព្រះវិហារ ៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអនុគណៈកម្មាធិការទី២ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ៕

Continue Readingឧត្តមសេនីយ៍ទោ នាង សុជីវី ដឹកនាំការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ព្រះវិហារ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែធ្នូ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៩ និងបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ
Read more about the article នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំក្រុមការងារត្រួតពិនិត្យផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍